ក្រសួងមហាផ្ទៃ​សម្រេច​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ដកស្រង់​សំដី​មន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បាន ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា ក្រសួង​សម្រេច​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​កំពូល ដើម្បី​ស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយយោង​តាម​ពាក្យបណ្តឹង​របស់​គណបក្ស ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា ។​
​តាម​ព័ត៌មាន​ទទួលបាន​ក្រុម​មេធាវី​របស់​ក្រសួងមហាផ្ទៃ​នឹង​យកពាក្យ​បណ្តឹង​ខាងលើនេះ​ទៅ កាន់​តុលាការ​កំពូល​នៅ​អំឡុង​ម៉ោង​១១,០០​នាទី​ព្រឹក ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧​នេះ ៕