គណបក្សលោក ញ៉ឹក ប៊ុនឆៃ ចេញសេចក្តីថ្លែងការណ៍គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល
រាជធានីភ្នំពេញ ៖ គណបក្សបក្សខ្មែររួបរួមជាតិ ដែលអតីតគ្រប់គ្រងដោយលោក ញ៉ឹក ប៊ុនឆៃ នៅថ្ងៃទី០៦ ខែតុលានេះ បានចេញនូវសេចក្តីថ្លែងការណ៍មួយ ដោយ បានប្រកាសគាំទ្រនូវ ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ទាក់ទងបទក្បត់ជាតិ ។
គេមិនដឹងថា ហេតុដូចម្តេចបានជាគណបក្សខ្មែររួបរួមជាតិ ទើបចេញមុខប្រកាសគាំទ្រចំណាត់ ការរបស់រាជរដ្ឋាភិបាលក្នុងការចាប់ខ្លួនមេបក្សប្រឆាំងនោះទេ ព្រោះថា សេចក្តីថ្លែងការណ៍បែប នេះវាគួរតែធ្វើភ្លាមៗ បន្ទាប់ពីចំណាត់ការរបស់រាជរដ្ឋាភិបាល ៕