សេចក្ដីជូនដំណឹងស្ដីពីការបញ្ឈប់បង់ថ្លៃឆ្លងកាត់ស្ពាន និងផ្លូវលីយ៉ុងផាត់
រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ឈប់ ការបង់ថ្លៃ ឆ្លងកាត់ស្ពាន និងផ្លូវលីយ៉ុងផាត់ ព្រែកព្នៅ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧តទៅ ។ តាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ចាប់ពីវេលា ម៉ោង០០៖០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះតទៅ ការធ្វើដំណើរឆ្លងកាត់ស្ពាន និងផ្លូវលីយ៉ុងផាត់ព្រែព្នៅ នឹងមិនតម្រូវឲ្យបង់ថ្លៃឆ្លងកាត់ទៀតឡើយ ៕