ទៅ​បង់លុយ​នៅ​ធនាគារ​ត្រូវ​ចោរ​ស្ទាក់​ប្លន់ សង្ស័យ​ជា​រឿងប្រឌិត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 October, 2017 ក+ ក-


​កំពង់ចាម ៖ ក្រុមចោរ​មួយក្រុម​មាន​គ្នា​៣​នាក់​ក្នុងនោះ​ប្រុស​២​នាក់​និង​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​C 125 ស៊េរី 2015 ពណ៌​ខ្មៅ​មិនមាន​ពាក់​ស្លាក​លេខ បានធ្វើ​សកម្មភាព​យក​កូនកាំបិត​គ្រវី​គំរាម​ចាក់​និង​​បាន​វាយ​លើ​អ្នករងគ្រោះ​ឈ្មោះ ពុធ សាវុធ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ប្លន់​យក​ម៉ូតូ​វ​វេ​វ​១​គ្រឿង​ផលិត​នៅ​​ឆ្នាំ​២០១២ រួម​នឹង​ថវិការ​មួយចំនួន​សម្រាប់​បង់​ធនាគារ​យកទៅ​បាត់ បណ្តាល​ឲ្យ​អ្នករងគ្រោះ​ស​​ន្ល​ប់​។​

​ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​៦ ខែតុលា ២០១៧ ត្រង់ចំនុច​វាលស្រែ​លើ​​ផ្លូវ​លេខ​២២២ ខាងកើត​ភូមិ​ត្រពាំង​ល្ពៅ ឃុំ​ជយោ ស្រុក​ចំការលើ រហូតមកដល់​ល្ងាច​ថ្ងៃ​ដដែល​សមត្ថ​​កិច្ច​មូលដ្ឋាន​មិនទាន់​ចាប់បាន​ក្រុមចោរប្លន់​ទាំងនោះ​នូវឡើយ​ទេ​។​

​កូនស្រី​អ្នក​ង​រងគ្រោះ​ឈ្មោះ ពឿ​ន ស្រី​ល័ក្ខណ អាយុ​១៥​ឆ្នាំ ប្រាប់​ឲ្យ​ដឹងថាៈ នៅ​ពេលមុន​កើតហេតុ​​ព្រឹក​ថ្ងៃ​ខាងលើ​ម្តាយ​របស់​នាង​បានរៀបចំ​ខ្លួនប្រាណ ដើម្បី​ធ្វើដំណើរ​តាម​មធ្យោបាយ​ម៉ូតូ​១​គ្រឿង​ម៉ាក​​វេ​វ​ដោយ​ព្រមទាំង​ហៅ​ឪពុក​ទៅជា​មួយ​ដែរ ដើម្បី​បង់លុយ​ធនាគារឯកជន​នៅ​ថ្នល់​បែក​ចំការលើ​នោះ​។​​កូនស្រី​អ្នករងគ្រោះ​បាន​ប្រាប់​បន្តថា ដោយសារតែ​ឪពុក​មិន​ស្រួលខ្លួន​មិនបាន​ទៅ​ជាមួយនឹង​ម្តាយ​​នោះទេ​គឺ​ម្តាយ​ជិះ​ម៉ូតូ​ចេញទៅ​តែម្នាក់ឯង ក្រោយពី​បាន​បង់លុយ​ហើយក៏​ឆ្លៀត​ទិញ​ម្ហូប​មក​ផ្ទះ​ដើម្បី​
​សម្រាប់​ស្ល​ទទួលទាន តែ​នៅពេល​ជិះ​ត្រឡប់មកវិញ​មិនទាន់​នឹង​ដល់ផ្ទះ​ផង​នោះ ក៏​ស្រាប់តែ​ជួបនឹង​ក្រុ​​ម​ចោរ​មាន​គ្នា​ចំនួន​៣​នាក់​ពាក់មួក​សុវត្ថិភាព​ជិះ​ម៉ូតូ​១​គ្រឿង ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ផងដែរ​។​បានមក​ធ្វើ​សកម្មភាព​ប្លន់​ប្រើ​ព្រនង់​និង​ដៃ​វា​យមក​ត្រូវ​ក្បាល​ម្តាយ បណ្តាល​ឲ្យ​សន្លប់​ក៏​រុញ​ទម្លាក់​ផ្លូវ​ដែលមាន​ព្រៃ​​ដុះ​ទ្រុប​ទ្រុល លុះ​ពេលដែល​ងើប​ពី​សន្លប់​វិញ ប្រឹង​វារ​ឡើងមក​លើផ្លូវ​បាន​ជួបនឹង​អ្នក​ឃ្វាលគោ​ក៏​ឲ្យ​​ជួយ​អន្តរា​គម​ន៏​រក​មធ្យោបាយ​ដឹក​មក​ផ្ទះ​ជាបន្ទាន់ និង​បាន​ហៅ​ពេទ្យ​មក​បណ្តោង​សេរ៉ូម​ឲ្យ​កំពុងតែ​​សំរាក​នៅក្រោម​ផ្ទះ ។ ល្ងាច​ថ្ងៃ​ដដែល​មាន​នគរបាល​ជាច្រើន​នាក់ បានមក​សួរនាំ​ម្តាយ​ជុំវិញ​រឿង​ហេ​​តុ​ដែល​បានកើតឡើង​ខាងលើ​នោះ ម្តាយ​កំពុង​តែមាន​អា​ការៈរក​ក្អួត​ផងដែរ ។ អ្វីដែល​ម្តាយ​បាន​ប្រាប់​​នោះ​គឺ​នូវពេលដែល​ចោរប្លន់​ម៉ូតូ​បាន​ហើយ ក៏​យក​ជិះ​ចេញទៅ​ទិស​
​ខាងកើត​បាត់​តែម្តង​។​

លោក​វរ​សេនី​យ៏​ឯក ខេង ស្រេង អធិការនគរបាល​ស្រុក​ចំការលើ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រោយពី​មាន​ហេ​​តុ​ការ​ណ៏​ខាងលើនេះ កម្លាំង​ជំនាញ​របស់លោក​បាន​ចុះទៅ​ដល់ផ្ទះ របស់​អ្នករងគ្រោះ​ជាមួយនឹង​នឹង​​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត ដោយបាន​សួរនាំ​អ្នករងគ្រោះ​តែ​តាម​ការស៊ើបអង្កេត​រប​ស់​សមត្ថកិច្ច​វិញ​បាន​​រកឃើញថា​អ្នករងគ្រោះ​មានការ​លាក់លៀម ហើយ​អាច​មិន​ពិត​នោះ​ថា​មាន​ករណី​ប្លន់​យក​ម៉ូតូ​ទេ​។​

​សង្ស័យ​ក្នុងពេល​ចេញមក​ផ្ទះ ពេលមកដល់​ត្រង់​កន្លែង​ស្ងាត់​អ្នករងគ្រោះ​ប្រឌិត​ឬ​រឿង​ធ្វើ​ជាមាន​ចោរ​មក​វាយ​ប្លន់​ហើយ​​សន្លប់ ករណីនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្តទៀត ៕