ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២២ ខែតុលា
រាជធានីភ្នំពេញ ៖ កម្ពុជានឹងទទួលរងនូវប្រព័ន្ធសម្ពាធទាបនៅភាគខាងជើង ចាប់ពីថ្ងៃទី១១ ខែតុលា ដែលធ្វើឱ្យមានភ្លៀងធ្លាក់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៣ ដល់២២ ខែតុលា ឆ្នាំ២០១៧។ នេះបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម។ តាមការព្យាករណ៍ខាងលើបញ្ជាក់ថា នេះរាជធានី និងខេត្តជាច្រើនរបស់កម្ពុជា អាចប្រឈមនឹងជំនន់ទឹកភ្លៀង។ ចំណែកទឹកទន្លេក៏នឹងហក់ឡើងជាថ្មីផងដែរ៕