មន្ត្រីគណៈកម្មាធិការសិទ្ធិមនុស្ស១០រូបត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំង ដំឡើង និងផ្តល់ឋានៈបន្ថែម
រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ដំឡើង និងផ្តល់ឋានៈដល់មន្ត្រី១០រូប នៅក្នុងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
តាមព្រះរាជក្រឹត្យនេះ ក្នុងចំណោមមន្ត្រីទាំង១០រូបនោះ មាន៧រូប ត្រូវបានតែងតាំងជា និងផ្តល់ឋានៈជាអនុប្រធាន និងសមាជិក ដែលមានឋានៈស្មើចាប់ពីអគ្គនាយក រហូតដល់រដ្ឋលេខាធិការ។ ចំណែក៣រូបផ្សេងទៀត រួមមាន មានសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សម្នាក់ ត្រូវបានដំឡើងឋានៈស្មើរដ្ឋលេខាធិការ និងមន្ត្រី២នាក់ទៀតទេ ត្រូវបានតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងពាក្យបណ្តឹង និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស៕