បញ្ជូនជនសង្ស័យ១០នាក់ទៅតុលាការពាក់ព័ន្ធគ្រឿងញៀន
ខេត្តក្រចេះ ៖ ជនសង្ស័យប្រុសស្រីចំនួន១០នាក់ នឹងត្រូវសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងខេត្តក្រចេះនៅថ្ងៃទី១៣ ខែតុលា នេះ ពាក់ព័ន្ធករណីជួញដូរ និងចែកចាយគ្រឿងញៀន ប្រព្រឹត្តទៅនៅក្នុងទីតាំងស្តុកឈើកែឆ្នៃឈើមួយកន្លែងក្នុងស្រុកចិត្របុរី ។
ជនសង្ស័យប្រុសស្រីទាំង១០នាក់ មានជាប់ពាក់ព័ន្ធនឹងករណីជួញដូរ និងចែកចាយគ្រឿងញៀនយ៉ាងអនាធិបតេយ្យ នៅក្នុងភូមិសាស្ត្រខាងលើ ហើយក៏ជាកន្លែងទីតាំងស្តុក និងកែច្នៃឈើខុសច្បាប់ផងដែរ។ ដោយឡែកក្មេងស្រី៣នាក់ផ្សេងទៀតទើបនឹងមកពីខេត្តព្រៃវែងទៅលេងផ្ទះបងប្អូនក្បែរទីតាំងលើត្រូវបានសមត្ថកិច្ចរកឃើញថា មិនមានជាប់ពាក់ព័ន្ធក៏សម្រេចដោះលែងវិញ៕