តុលាការ​កំពូល បដិសេធ​ការស្នើសុំ​នៅក្រៅ​ឃុំ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2015 ក+ ក-

ភ្នំពេញ​៖ តុលាការ​កំពូល សម្រេច​មិន​ឲ្យ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក មា​ជ សុវណ្ណារ៉ា អាយុ​៤៦​ឆ្នាំ និង​សកម្មជន​លោក អ៊ុក ពេជ្រ​សំណាង អាយុ​៥១​ឆ្នាំ នៅក្រៅ​ឃុំ​តាម​ការស្នើសុំ​ទេ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា​នេះ​។​

​អង្គជំនុំជម្រះ​របស់​តុលាការ​កំពូល ដែល​ដឹកនាំ​ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក ឃឹម ប៉ុណ្ណ បានសម្រេច​យ៉ាង​តក់ក្រហល់​បំផុត​នៅ​ព្រឹក​នេះ លើ​សាលដីកា​របស់​អ្នក​ទាំងពីរ​។​

o​សំណុំរឿង​សុំ​នៅក្រៅ​ឃុំ​នេះ តុលាការ​កំពូល​បាន​តម្កល់​សេចក្តីសម្រេច​របស់​តុលាការ​ឧទ្ធរណ៍​ឲ្យ​នៅ​ដដែល​។​

​គួរបញ្ជាក់​ថា​ លោក មា​ជ សុវណ្ណារ៉ា និង​លោក អ៊ុក ពេជ្រ​សំណាង ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោម​បទ​ចោទថា ជា​អ្នកដឹកនាំ​កុប្បកម្ម និង បង្ក​ឲ្យ​មាន​ហិង្សា​នៅក្បែរ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​។ ជាមួយគ្នានេះ នៅមាន​សកម្មជន​៩​នាក់​ផ្សេងទៀត ក៏​ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដូចគ្នានេះដែរ ក្នុង​ថ្ងៃ​បន្តបន្ទាប់​ដែរ​៕1103_n

7_1