បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​ដឹកទំនិញ​នៅ​សូ​ម៉ាលី សម្លាប់​មនុស្ស​២៣១​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 October, 2017 ក+ ក-

​សូ​ម៉ាលី ៖ អាជ្ញាធរ​សូ​ម៉ាលី​បាន​ឲ្យ​ដឹងថា មនុស្ស​ស្លាប់​២៣១​នាក់ និង​២៧៥​នាក់​ផ្សេងទៀត​បានទទួល​រងរ​បួស ដោយសារ​ការវាយប្រហា​រ​ពី​សំណាក់​រថយន្ត​ដឹកទំនិញ បំផ្ទុះ​គ្រាប់បែក​មួយគ្រឿង នៅក្នុង​រដ្ឋធានី របស់​ប្រទេស​សូ​ម៉ាលី​។ អាជ្ញាធរ​បញ្ជាក់ថា ការវាយប្រហារ​នៅ​ថ្ងៃ​សៅរ៍​នេះ គឺជា​ការវាយប្រហារ​ស​ម្លា​ប់​មនុស្ស​ច្រើនជាងគេ​បំផុត​តែមួយគត់ មិន​ធ្លាប់មាន​ពីមុនមក នៅក្នុង​ប្រទេស​ស្ថិតក្នុង​ទ្វីបអាហ្វ្រិក​មួយ​នេះ​។​
​ជាមួយគ្នានេះ​ប្រធានាធិបតី Mohamed Abdullahi Farmaajo បានប្រកាស​កាន់ទុក្ខរ​យៈ​ពេល​៣​ថ្ងៃ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ជួយ​បរិច្ចាក​ឈាម ជួយសង្គ្រោះ​ជនរងគ្រោះ​។ ទន្ទឹម​នោះ​រដ្ឋាភិបាល​សូ​ម៉ាលី ក៏បាន​ស្តីបន្ទោស​ចំពោះ​ក្រុម​ភេរវកម្ម Al-Shabab ថា បានធ្វើការ​វាយប្រហារ​នេះ ខណៈ​ក្រុម​ភេរវកម្ម​មួយ​នេះ​មិនទាន់មាន​ការបកស្រាយ​នៅឡើយ​នោះទេ​៕