គណបក្ស​លោក Sebastian Kurz ទទួល​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 October, 2017 ក+ ក-

អូទ្រីស ៖ លោក Sebastian Kurz ប្រធាន​គណបក្ស​ប្រជាជន (People’s Party) បានប្រកាស​ពី​ការទទួល​ជ័យជំនះ​លើ​ការបោះឆ្នោត ហើយ​ការទទួលបាន​ជោគជ័យ​នេះ​ធ្វើ​ឲ្យ​លោក​ក្លាយ​មេដឹកនាំ​វ័យក្មេង​ជាងគេ​នៅលើ​ពិភពលោក​កាលពី​យប់មិញ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន BBC​។​
​គណបក្ស People’s Party ដែលមាន​វ័យ​ត្រឹមតែ​៣១​ឆ្នាំ​រូបនេះ ទទួលបាន​ជ័យជំនះ​ចំនួន ៣១,៥​ភាគរយ នៃ​លទ្ធផល​ឆ្នោត​, បន្ទាប់មក​គណបក្ស Social Democrats ២៧,១​ភាគរយ និង​គណបក្ស Freedom Party ២៥,៩​ភាគរយ​៕