សេចក្តីស្នើច្បាប់​ទាំង​៤ ពាក់ព័ន្ធ​ការរំលាយ​គណបក្សនយោបាយ ត្រូវបាន​សភា​អនុម័ត​ទាំងស្រុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បានអនុម័ត​ម្តង​មួយៗ​នៃ​សេចក្តីស្នើច្បាប់​ទាំងអស់​ចំនួន​៤ ពាក់ព័ន្ធ​នឹង​ការរំលាយ​គណបក្សនយោបាយ ត្រូវបាន​កិច្ចប្រជុំសភា ពេញអង្គ​អនុម័ត​រួចហើយ ដោយ​សម្លេង​៦៧​លើ​៦៧ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​កិច្ចប្រជុំ​សភាពេញអង្គ នា​មុននេះ​បន្តិច​នា​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧​។​
​សេចក្តីស្នើច្បាប់​ចំនួន​៤ ពាក់ព័ន្ធ​នឹង​ការរំលាយ​គណបក្សនយោបាយ ដែល​សភាពេញអង្គ​បានអនុម័ត​រួមមាន​៖
១៖ វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​
២៖ វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​
៣៖ វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​
៤៖ វិសោធនកម្ម ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​៕