សាលា​រាជធានី​ភ្នំពេញ​គ្រោង​សាងសង់​ស្ពាន​អាកាស​២​ថែមទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ អំឡុង​នៃ​ពិធី​ផ្ទេរ​និង​ទទួល​ស្ពាន និង​ផ្លូវ ពី​ក្រុមហ៊ុន​ឧ​ញ៉ា​លី យ៉ុង​ផាត់​ឯ​ខណ្ឌ​ព្រែក​ព្នៅ កាលពី​រសៀល​ថ្ងៃទី​១៥ តុលា លោក ឃួ​ង ស្រេង អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ នឹង​សាងសង់​ស្ពាន​អាកាស​ចំនួន​២​ទៀត ថែមទាំង​ផ្លូវ​ក្រោម​ដី​ផង ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។​
​លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ នឹង​សាងសង់​ស្ពាន​អាកាស​នៅ​រង្វង់​មូល​ចោមចៅ និង​ច្រមុះជ្រូក ក្បាល់​ថ្នាល់​ដែលជា​ផ្លូវកែង​រវាងផ្លូវ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) និង​ផ្លូវ​២៧១ ព្រមទាំង​ធ្វើ​ផ្លូវ​ក្រោម​ដី​ផងដែរ ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ ខណៈ​បច្ចុប្បន្ន​ពលរដ្ឋ​រស់នៅ​ភ្នំពេញ មាន​ជាង​៣​លាន​នាក់ និង​ចំនួន​យានយន្ត​កាន់តែ​កើន​ឡើងជា​បន្តបន្ទាប់​នោះ ៕