ខេត្តស្ទឹងត្រែង ៖ កាលពីល្ងាចថ្ងៃទី១៧ ខែតុលានេះកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់នៃស្នងការនគបាលខេត្ត បានបង្ហាញមុខជនសង្ស័យ ដែលបានសម្លាប់កុមារាម្នាក់ដែលបានច្របាប់ក រួចហើយច្រកការុងទំលាក់ក្នុងទឹកស្រះស្លាប់នោះ។
បើសម្ដីរបស់លោក វរសេនីយ ឯក ឌួង ស៊ីវត្ថា នាយការិល័យព្រហ្មទណ្ឌកំរិតធ្ងន់បានឲ្យថា ជនសង្ស័យមានឈ្មោះ ម៉ី នាង ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិពងគ្រោល ឃុំព្រែកមាសស្រុកសៀមប៉ាង។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៤ ខែតុលាកន្លងទៅថ្មីៗមានករណីឃាតកម្មមួយកើតឡើងនៅចំណុចទួលវែងស្ថិតនៅភូមិពងគ្រោល ឃុំព្រែក ស្រុកសៀមប៉ាង ដែលជនសង្ស័យបានសម្លាប់កុមារាម្នាក់ឈ្មោះ ម៉ៅ តយ អាយុ៤ឆ្នាំ ដែលជនសង្ស័យធ្វើការសម្លាប់ដោយ ច្របាប់ករួចច្រកចូលការុងយកទៅទំលាក់ក្នុងទឹកស្រះស្លាប់តែម្ដង។ ឪពុកកុមារារងគ្រោះ មានឈ្មោះ ឌី សនម៉ៅ និងម្ដាយឈ្មោះ ចាន់ ថាលី អ្នកទាំងបីរស់នៅភូមិឃុំកើតហេតុខាងលើ។
លោកនាយការិល័យបញ្ជក់ថា ជនសង្ស័យដែលសម្លាប់កុមារានោះអាចបណ្ដាលមកពីមានទំនាស់រវាងក្មេង និងក្មេងដែលឧស្សាឈ្លោះគ្នា (កុមារដូចគ្នា)៕