ពលរដ្ឋខ្មែរជាង៤០ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតថ្មី
រាជធានីភ្នំពេញ ៖ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៤០៣,២០៨នាក់ហើយបានទៅចុះឈ្មោះ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួនជាង ៥ពាន់នាក់ និងអ្នកខុសកែតម្រូវមានចំនួនជិត៤ពាន់នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕