EDC ផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីនៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងព្រៃវែងចំនួន៣ថ្ងៃ
រាជធានីភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនី ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រៃវែង ដោយមូលហេតុ ជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញ៕