ព្រឹទ្ធសភាអនុម័តទាំងស្រុងលើសេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោត៤
រាជធានីភ្នំពេញ ៖ សេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតចំនួន៤ ពាក់ព័ន្ធនឹងនឹងការបែងចែកអាសនៈ ពេលរំលាយបក្សនយោបាយក្នុងរដ្ឋសភា ត្រូវបានព្រឹទ្ធសភាអនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គនាព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ដោយសំឡេង៤០នៃសមាជិកព្រឹទ្ធសភាទាំងមូល។
សេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤នោះ រួមមាន៖
១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕