ម៉ិកស៊ិក ៖ ប្រជាពលរដ្ឋម៉ិកស៊ិកដែលបានទទួលរងនូវការខូចខាតទ្រព្យសម្បត្តិដោយសារគ្រោះរញ្ជួយដីនៅក្នុងទីក្រុងម៉ិកស៊ីកូស៊ីធី (Mexico City) កាលពីខែមុននោះបាននាំគ្នាធ្វើការតវ៉ានៅតាមដងផ្លូវដើម្បីទាមទារឲ្យរដ្ឋាភិបាលជួយសាងសង់ផ្ទះរបស់ពួកគេឡើងវិញ និងផ្តល់តម្រូវការផ្សេងៗទៀត។
ក្រុមបាតុករបានដើរជាក្បួនឆ្ពោះទៅកាន់ទីតាំងដ៏សំខាន់មួយរបស់ទីក្រុងម៉ិកស៊ីកូស៊ីធី (Mexico City) ដោយបានធ្វើការទាមទារឲ្យរដ្ឋាភិបាលជួយសាងសង់ផ្ទះរបស់ពួកគេឡើងវិញដោយគ្មានអំពើពុករលួយ, ផ្តល់ការការពារសិទ្ធិស៊ីវិលយ៉ាងតឹងរឹង និងជួយផ្លាស់ប្តូរទីតាំងរស់នៅរបស់ពួកគេទៅកាន់តំបន់ដែលមានសុវត្ថិភាព។
សូមរំលឹកថា រញ្ជួយដីកម្រិត៧.១រ៉ិចទ័រដែលបានកើតឡើងកាលពីថ្ងៃទី១៩ ខែកញ្ញាបានសម្លាប់មនុស្សសរុបចំនួន៣៦៩នាក់ និងវាយប្រហារមកលើទីក្រុងម៉ិកស៊ីកូស៊ីធី (Mexico City) យ៉ាងធ្ងន់ធ្ងរដោយអគារចំនួន៤០កន្លែងត្រូវបានដួលរលំ ហើយទ្រព្យសម្បត្តិជាច្រើនទៀតត្រូវរងការខូចខាតយ៉ាងដំណំ។
អាជ្ញាធរប្រទេសម៉ិកស៊ិកបាននិយាយថា ទីក្រុងម៉ិកស៊ីកូស៊ីធី (Mexico City) ត្រូវការលុយប្រហែលជាង១ពាន់លានដុល្លារអាមេរិកដើម្បីស្ថាបនាទីក្រុងនេះឡើងវិញ៕