ភ្នំពេញ ៖ យុវជនម្នាក់ដូចជាសាហាវពេកហើយ ធ្វើសកម្មភាពចាប់រំលោភទៅលើនារីម្នាក់ តែមិនបានសម្រេចដោយសារប្រដាប់ភេទអត់ឡើង កើតក្តីម៉ួរម៉ៅ បានឱកាសហើយ តែមិនបានសម្រេច ខឹងបែជាយកដងអំបោសទៅរុកប្រដាប់ភេទនារីរងគ្រោះបណ្តាលឲ្យរងរបួស កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ហើយរត់គេចខ្លួន រហូតដល់វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២០ ខែតុលា ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ រួមជាមួយកម្លាំងជំនាញ អធិការដ្ឋានខណ្ឌ ស្រាវជ្រាវតាមចាប់ជនសង្ស័យបាន នៅក្បែរសាលាអងអេង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។
ជនសង្ស័យ ឈ្មោះ គុយ សុគុន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករឃ្លាំងទំនិញ ស្នាក់នៅបន្ទប់ជួល ក្មាបែរសាលាព្រះអង្គអេង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន មានស្រុកកំណើត ភូមិគេន្ធាក ឃុំសាគ្រាម ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ ។ ចំណែកជនរងគ្រោះ ឈ្មោះ ជ ស រ អាយុ២២ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើត ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ ។
តាមសម្តីនារីរងគ្រោះបានឲ្យដឹងថា បន្ទប់ស្នាក់នៅរាល់ថ្ងៃមានគ្នា៥នាក់ ហើយនៅវេលាម៉ោង ៤ល្ងាចថ្ងៃទី១៩ ខែតុលា នាងបានចេញមកពីរោងចក្រមុនគេ ហើយចូលផ្សារ រកទិញម្ហូមរួច ដល់វេលាម៉ោង៥ល្ងាច ដើរចូលដល់បន្ទប់ជួល ស្រាប់តែលេចមុចជនសង្ស័យ ចូលទៅដែរ ខ្ទាស់គន្លឹះទ្វារជាប់ចាប់ បោចសម្រាតខោអាវចោលអស់ ចងដៃចងជើង រួចធ្វើសកម្មភាពរំលោភ តែមិនបានសម្រេច ជនសង្ស័យប្រើហឹង្សាដោយ ដៃលូកខ្វេះ និងយកដងអំបោសរុក ឆ្គៀលប្រដាប់ភេទ បណ្តាលឲ្យរងរបួស រហូតដល់ មិត្តភ័ក្រ ស្នាក់នៅបន្ទប់ជាមួយមកដល់គោះទ្វារហៅ ទើបផ្អើល ជនសង្ស័យរត់គេចខ្លួន តែទោះជាយ៉ាងណាក្តី ជនសង្ស័យ ជាអ្នកស្គាល់ រស់នៅស្រុក ភូមិជាមួយគ្នា ជាឱកាសមួយ ងាយស្រាវជ្រាវតាមចាប់ខ្លួន ។
តែបើតាមសម្តី ជនសង្ស័យវិញ បានឲ្យដឹងថា ខ្លួនតាមលួចស្រឡាញ់ សុំស្នេហ៍នាង ២ឆ្នាំកន្លងមកហើយ តែនាងចេះតែបដិសេដ លុះមកដល់ល្ងាចថ្ងៃទី១៩ ខែតុលា អត់ទ្រាំលែងបាន ចេញពីធ្វើការងារ សំដៅទៅបន្ទប់ជួលរបស់នាង សុំស្នេហ៍ មិនបានខឹង ទ្រាំមិនបានចាប់រំលោភតែម្តង មិនបានសម្រេច ដោយសារប្រដាប់អត់ឡើង ប្រើដៃលូកខ្វេះ និងយកដងអំបោសរុក តែម្តង ។
តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពល្មើស ចូលទៅចាប់ចងដៃជើងនារីរងគ្រោះ ហើយចាប់រំលោភនារីម្នាក់ នៅបន្ទប់ជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ២ តែមិនបានសម្រេច ដោយសារប្រដាប់ភេទរបស់ជនសង្ស័យអត់ឡើង ទើប ជនសង្ស័យប្រើអំពើហឹង្សា ដោយយកដងអំបោសទៅរុកប្រដាប់ភេទនារីរងគ្រោះ ហើយរត់គេចខ្លួនបាត់ ចំណែកនារីរងគ្រោះ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យ រួចប្តឹងទៅសមត្ថកិច្ច តែម្តង ។ នគរបាលបន្តទៀតថា ក្រោយពីទទួលបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ និងកម្លាំងផ្នែកជំនាញ ក្រោមបញ្ជារបស់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ ធ្វើការស្រាវជ្រាវ តាមអត្តសញ្ញាណ ជនសង្ស័យ ដែលបានរត់គេចខ្លួនក្រោយកើតហេតុ ទីបំផុតនៅព្រឹកថ្ងៃទី២០ ខែតុលា នេះទើបកម្លាំងតាមស្រាវជ្រាវ ចាប់ខ្លួនបានជនសង្ស័យដែលរត់ទៅសងកងំលាក់ខួននៅ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រួចនាំទៅចូលប៉ុស្តិ៍ចោមចៅ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញចាត់ការបន្តទៅតាមនីតិវិធី ៕