ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រាប់បែក​គីមី​អាមេរិក​កើនឡើង​ដល់​៣២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ក្នុង​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង​ដែរ​រង​ឥទ្ធិពល​គ្រប់​បែក​គីមី របស់​អាមេរិក​បាន​កើន​រហូតដល់​៣២​នាក់​ហើយ ហើយ​កំពុង​សម្រាក​ព្យាបាល ជំងឺ​នៅក្នុង មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​។​
​ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​បង្ហាញថា ក្រសួង​មួយ​នេះ​បាន​យកចិត្តទុកដាក់​លើ​សុខទុក្ខ​ប្រជាជន​ទូទៅ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ដែលមាន​គ្រាប់បែក​គីមី​របស់​សហរដ្ឋអាមេរិក​បន្សល់ទុក​ពី​ស័​យ​សង្គ្រាម ។​
​ទន្ទឹម​នោះ​ក្រុមការងារ​របស់ខ្លួន​បាន​រកឃើញ​គ្រាប់ បែក​គីមី​របស់ អាមេរិក​នេះ កំពុង​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែលមាន​ដូចជា សភាព​ជំងឺ​មិន​ប្រក្រតី (​វិរូប​កម្ម​) រួមមាន​៖ មាត់​វៀច ក្បាល​ធំ និង​ជំងឺ​ស្បែក ។ ប៉ុន្តែ​ស្ថានទូត​អាមេរិក​បានចេញ​សេចក្តីថ្លែងការណ៍​បដិសេធ ហើយ​ថា គ្រាប់​ទាំងនោះ​ជា​គ្រាប់បែក​បង្ហូរទឹកភ្នែក​ទៅវិញ ៕