ពលរដ្ឋខ្មែរជាង៤៣ម៉ឺននាក់បានចុះឈ្មោះបោះឆ្នោត
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋទៅចុះឈ្មោះឆ្នោតថ្មីមានជាង៤៣ម៉ឺននាក់ហើយ។ ចំណែកអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន ៧,៩៧៣នាក់ និងអ្នកខុសកែតម្រូវមានចំនួន៤,៤៧១នាក់៕