ហ្វីលីពីន៖ បុរសម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីរងការចោទប្រកាន់ថាបានរំលោភសត្វជាច្រើនក្បាល និងច្រើនប្រភេទនៅក្នុងភូមិក្នុងនោះរួមមានៈ គោ, សេះ និងមេក្របីជាដើម ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនដែលត្រេកត្រអាលតែជាមួយសត្វរូបនេះ មានឈ្មោះ Andy Loyola ។ រូបគេត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ពីម្ចាស់គោញីឈ្មោះ Rustico Sarno តាមទាន់ជនរូបនេះគេកំពុងរួមភេទជាមួយគោញីរបស់គាត់ស្ថិតនៅក្រុង Silang ជិតរដ្ឋធានី Manila ប្រទេសហ្វីលីពីន ។
កសិករ Rustico Sarno ជាម្ចាស់គោ ក្រោយមកក៏បានអះអាងថា គោញីរបស់គាត់បានផើមទៅហើយ បើទោះបីជាវាពុំដែល “ពាក់” ជាមួយគោឈ្មោលម្តងណាក៏ដោយ ។
ប៉ូលីសនិយាយថា គោញីនោះអាចនឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យផ្អែកលើផ្នែក វេជ្ជសាស្ត្រ ដើម្បីបញ្ជាក់ផ្ទៀងផ្ទាត់ពីការអះអាងរបស់ម្ចាស់គោខាងលើនេះ ។
បុរស Loyola ក៏ត្រូវបានកសិករម្នាក់រូបនេះចោទប្រកាន់ថា បានរំលោភសត្វផ្សេងទៀតរបស់គាត់ជាច្រើនលើក ដូចជា សេះ និងក្របី ផងដែរ។
បុរស Loyola មានអាយុ ៤៦ ឆ្នាំ ត្រូវគេជឿថា កំពុងស្ថិតក្រោមឥទ្ធិពលនៃថ្នាំញៀន ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្នក្នុងប៉ុស្តិ៍ប៉ូលីសនាទីក្រុង Silang ភាគខាងត្បូងនៃរដ្ឋធានី Manila ប្រទេសហ្វីលីពីន។
ប៉ូលីសនិយាយថា សម្ភារៈពាក់ព័ន្ធនឹងគ្រឿងញៀនផ្សេងៗ ត្រូវបានរឹបអូសពីជនសង្ស័យរូបនេះផងដែរខណះសមត្ថកិច្ចចាប់ខ្លួនកាលពីសប្តាហ៍មុន ។
ទោះជាយ៉ាងណា Loyola កំពុងប្រឈមមុខនឹងបទចោទប្រកាន់ប្រើអំពើហិង្សាផ្លូវភេទទៅលើសត្វ ។ ប៉ុន្តែ គេនៅមិនទាន់ដឹងថា តើនៅពេលណា ដែលជនល្មើសរូបនេះនឹងបង្ហាញខ្លួនក្នុងតុលាការទេ ៕