តេអ៊ីរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយដោយដកស្រង់សម្តីមន្ត្រីថាមពលអ៊ីរ៉ង់ ថា ប្រទេសអ៊ីរ៉ង់នឹងចាប់ផ្តើមនាំប្រេងចេញទៅប្រទេសរុស្ស៊ី ក្នុងពេលឆាប់ៗខាងមុខ ក្រោមផែនការណ៍នាំចេញប្រេងដោះដូរនឹងទំនិញ។
ដោយឡែកបើតាមអនុរដ្ឋមន្ត្រីប្រេងប្រទេស អ៊ីរ៉ង់ លោក Ali Kardor ថា កន្លងមកបញ្ហាធនាគារដែលបានបង្កការរាំងស្ទះ ដល់ការនាំចេញប្រេងពីប្រទេស អ៊ីរ៉ង់ ទៅកាន់ប្រទេស រុស្ស៊ី ប៉ុន្តែក្រោយមកបញ្ហានេះត្រូវបានដោះស្រាយរួចរាល់ ដែលអាចឱ្យប្រទេសទាំងពីរចាប់ផ្តើមទំនាក់ទំនងនេះឡើងវិញ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៤កន្លងទៅនេះ ប្រទេស អ៊ីរ៉ង់ និងរុស្ស៊ី បានឈានដល់កិច្ចព្រមព្រៀងមួយ ដោយរដ្ឋាភិបាលក្រុង ម៉ូស្គូ នឹងទិញប្រេងអ៊ីរ៉ង់ចំនួន ៥០០,០០០បារ៉ែលក្នុងមួយថ្ងៃ ជាថ្នូរនឹងការផ្គត់ផ្គង់ជាសម្ភារៈ និងទំនិញដល់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់វិញ៕