ពលរដ្ឋ៣៦នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យ សង្ស័យប៉ះពាល់សារធាតុគ្រាប់បែកគីមីរបស់អាមេរិក
ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋចំនួន៣៦នាក់ រស់នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលសង្ស័យរងការប៉ះពាល់ពីគ្រាប់បែកគីមីរបស់អាមេរិកនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀងនៅឡើយ ។ នេះបើមន្ត្រីសុខាភិបាលខេត្តស្វាយរៀង។
យ៉ាងណាក៏ដោយ មន្ត្រីជំនាញខាងលើបានអះអាងថា ចំនួនអ្នកជំងឺទាំង៣៦នាក់នោះ ភាគច្រើនមានបញ្ហារមាស់លើរាងកាយនិងបញ្ហាផ្សេងៗ ទៀត ដែលសង្ស័យមានការប៉ះពាល់ពីគ្រាប់បែករបស់សហរដ្ឋអាមេរិក ៕