ផ្ទុះ​ឡក​ម្ដៅ​នៅ​រោងចក្រ​គ័ង​ស៊ុន​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​រងរបួស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា មនុស្ស​ជាច្រើន​នាក់​រងរបួស ក្នុងករណី​ផ្ទុះ​ឡ​កម្ដៅ​រោងចក្រ​យីហោ «​គ័ង​ស៊ីន​» ផលិត​សរសៃអំបោះ​មួយកន្លែង ស្ថិតនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧​នេះ​។​
​សេចក្ដីរាយការណ៍​ដដែល​បន្តថា ស្ថានភាព​ផ្ទុះ​មាន​កម្លាំង​ខ្លាំង​បណ្តាល​ឲ្យ​ខ្ទាត​ទៅ​ត្រូវ​រោងចក្រ​មួយ​ដែល​ជាប់​របង​គ្នា​នោះ បណ្ដាល​ឲ្យ​បាក់​ជញ្ជាំង និង​បែក​កញ្ចប់​អស់​ជាច្រើន​ផ្ទាំង និង​ត្រូវ​កម្មការិនី​ដែល​កំពុងធ្វើការ​រងរ​បួស​ដូចគ្នា​ផងដែរ​៕