គណបក្សនយោបាយ​ចំនួន​៩​ត្រូវ​ក្រសួងមហាផ្ទៃ​លុបចេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 October, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ យោងតាម​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧​នេះ តុលាការ​កំពូល​បាន​បើកសវនាកា​ត់​ក្ដី​រំលាយ​គណបក្សនយោបាយ​ចំនួន​៩ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​។ មូលហេតុ​ដែល​តុលាការ​កំពូល​សម្រេចកា​ត់រំ​លាយ​គណបក្សនយោបាយ​ទាំងនេះ ព្រោះថា​គណបក្ស​ខ្លះ​មិនបាន​ធ្វើ​សកម្មភាព​នយោបាយ​ទាល់តែសោះ ហើយ​ខ្លះទៀត​មិនមាន​អាសយដ្ឋាន​ពិតប្រាកដ ពិសេស​មិន​បានធ្វើ​របាយការណ៍​ប្រចាំឆ្នាំ មកកាន់​ក្រសួងមហាផ្ទៃ និង​មិនបាន​បំពេញ​កាតព្វកិច្ច​ជា​គណបក្សនយោបាយ ដែល​ផ្ទុយ​ពី​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​
​គណបក្សនយោបាយ​ចំនួន​៩ ដែល​បាន​កាត់​រំលាយ​នោះ​រួមមាន​៖
​ទី​១៖ គណបក្ស​សង្គម​ថ្មី ដែលមាន​ប្រធាន​ឈ្មោះ ឡួ​យ លឹម​ភូ​ង ភេទ​ស្រី អាយុ​៦៨​ឆ្នាំ​
​ទី​២៖ គណបក្ស​ស្ដ្រី​សង្គ្រោះ​កម្ពុជា ដែលមាន​ប្រធាន​ឈ្មោះ នូ សេន​មុំ ភេទ​ស្រី អាយុ​៧១​ឆ្នាំ​
​ទី​៣៖ គណបក្ស​នាងនាគ​នារី​ខ្មែរ ដែលមាន​ប្រធាន​ឈ្មោះ ឌួង សុខ​ខឿន ភេទ​ស្រី អាយុ​៦៦​ឆ្នាំ​
​ទី​៤៖ គណបក្ស​ពលរដ្ឋ​ខ្មែរ ដែលមាន​ប្រធាន​ឈ្មោះ ខៀវ សេង​គីម ភេទ​ប្រុស អាយុ​៧២​ឆ្នាំ​
​ទី​៥៖ គណបក្ស​ខ្មែរ​ជាតិនិយម ដែលមាន​ប្រធាន​ឈ្មោះ ឃឹម ភុ​ន​វិហា​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ​
​ទី​៦៖ គណបក្ស​សង្គម​ខ្មែរ​និយម ដែលមាន​ប្រធាន​ឈ្មោះ អឿន សារ៉ាត់ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ​
​ទី​៧៖ គណបក្ស​ពន្លឺសេរីភាព​លោក ថាច់ រ៉េ​ង ដែលមាន​ប្រធាន​ឈ្មោះ ថាច់ រ៉េ​ង ភេទ​ប្រុស អាយុ​៨១​ឆ្នាំ​
​ទី​៨៖ គណបក្ស​សេរី​បង្រួបបង្រួម​ជាតិ ដែលមាន​ប្រធាន​ឈ្មោះ សំរិន រេ​ត អាយុ​៧៦​ឆ្នាំ​
​ទី​៩៖ គណបក្ស​ប្រជា​ជាតិខ្មែរ ដែលមាន​ប្រធាន​ឈ្មោះ ស៊ុម ស៊ីថា ភេទ​ប្រុស អាយុ​៦១​ឆ្នាំ​៕