បវកញ្ញាអន្តរជាតិជាង៦០ប្រទេសនឹងមកទស្សនាព្រះរាជពិធីបុណ្យអុំទូក
រាជធានីភ្នំពេញ ៖ នៅក្នុងព្រះរាជពីធីបុណ្យអុំទូកឆ្នាំ២០១៧នេះនឹងមានបវកញ្ញាមកពីជាង៦០ប្រទេសមកចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនាថ្ងៃផ្តាច់ព្រ័ត្យ ពោលគឺនៅថ្ងៃ០៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ នេះបើយោងមន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មាននាព្រឹកថ្ងៃនេះ។
មន្ត្រីដដែលរូបនេះបន្តថា ការមកទស្សនាពិធីបុណ្យអំុំទូកនេះ ដែលក្រសួងទេសចរមានតួនាទី សម្របសម្រួលក្នុងការឲ្យទៅមើលពិធីប្រណាំងទូកង នៅខាងមុខព្រះបរមរាជវាំង ដោយមានការអញ្ជើញមករៀបចំពិធីផ្សេងៗទៀត ពីសំណាក់ក្រុមហ៊ុនទូរទស្សន៍ក្នុងស្រុកមួយផងដែរ៕