សាលារាជធានីភ្នំពេញត្រៀមបង្គន់ជិត៥០០សម្រាប់ពិធីបុណ្យអុំទូក
រាជធានីភ្នំពេញ ៖ យោងតាមទំព័រហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់តម្លើងបង្គន់សាធារណៈចំនួន៤៧៤ លើទីតាំងចំនួន២៧កន្លែង រួចរាល់ហើយ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ សម្រាប់ទទួលប្រជាពលរដ្ឋ ដែលមកលេងកំសាន្ត នៅរដូវបុណ្យអុំទូកដែលខិតជិតមកដល់ នៅពេលខាងមុខ ។
គួរម្លឹកថា ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែររាប់លាននាក់បានចូលរួមក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះខែ ហើយកត់សម្គាល់ថា បញ្ហាដែលប្រឈមជាងគេសម្រាប់ប្រជាពលរដ្ឋដែលបានចូលរួមនោះគឺបង្គន់សាធារណៈតែម្តង ៕