ឆ្នាំក្រោយ​ក្រសួង​នឹង​ឲ្យ​បញ្ឈប់​ការចាក់ផ្សាយ​ស្ព័ត​ពាណិជ្ជកម្ម​បរទេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ថ្លែងថា ក្រសួង​គ្រោង​នឹង​បញ្ឈប់ មិន​ឲ្យ​មានការ​ចាក់ ផ្សាយ​ស្ព័ត​ពាណិជ្ជកម្ម​បរទេស​លើ​កញ្ចក់​ទូរទស្សន៍​នៅ​ឆ្នាំក្រោយ ដើម្បី​ជំរុញ​ឲ្យ​មាន​ការចាក់ ផ្សាយ​ស្ព័ត​ពាណិជ្ជកម្ម​ក្នុងស្រុក ឲ្យ​បាន​កាន់តែច្រើន​ព្រោះថា យើង​មាន​ទាំង​អ្នកនិពន្ធ សិល្បករ អ្នក​កាត់ត​គ្រប់គ្រាន់ ដើម្បី​ផលិត​ស្បត​តាម​តម្រូវការ ។​
​លោក ខៀវ កាញារីទ្ធ ថ្លែង​អះអាងថា បច្ចុប្បន្ន​ក្រសួង​កំពុង​រៀបចំ​ម៉ោង​មាស គឺ​ចាប់ពី​ម៉ោង​៧​ដល់​ម៉ោង​៩​យប់ ដើម្បី​ហាម​មិន​ឲ្យ​ដាក់​បញ្ចាំង​កុន​បរទេស មានន័យថា ម៉ោង​មាស​នេះ​នឹង​អនុញ្ញាត​ឲ្យ​ផ្សាយ​ជា​កុន ឬ​ស្ព័ត​ពាណិជ្ជកម្ម​នានា ដែល​ផលិត​ក្នុងស្រុក​តែប៉ុណ្ណោះ ៕