ភ្នំពេញ ៖ លោក ជា ប៉ូច តំណាងរាស្ត្រម្នាក់របស់គណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចបង្អាក់ ដំណើរជាងមួយម៉ោង មុនពេលអនុញ្ញាតឱ្យបន្តចាកចេញពីកម្ពុជា នៅព្រលានយន្តហោះយន្ត អន្តរ ជាតិភ្នំពេញ។
បើតាមការបញ្ជាក់នៅលើបណ្តាញសង្គម Facebook របស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនៅឯក្រៅប្រទេសដែរនោះបានឲ្យដឹងថា លោក ជា ប៉ូច តំណាង រាស្ត្រគណបក្សសង្គ្រោះជាតិទី៣ហើយ ដែលអាជ្ញាធរច្រកទ្វារព្រំដែន បង្អាក់ដំណើរមិនឲ្យចាក ចេញ បន្ទាប់ពីលោក ងឹម ញេង និងលោក អ៊ុច សេរីយុទ្ធ។
ការចេញដំណើរទៅក្រៅប្រទេសរបស់លោក ជា ប៉ូច ពេលនេះ ធ្វើឡើងក្រោយពេល លោក សម ង្ស៊ី ធ្វើការអំពាវនាវឲ្យសមាជិកបក្សនេះ ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ គេចខ្លួនទៅក្រៅប្រទេស ប្រសិនបើទ្រាំនឹងគំនាបមិនបាន។
សូមរំលឹកថា កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៧ នេះ លោក ជា ប៉ូច ជាអ្នកតំណាងរាស្ត្រ របស់គណបក្សប្រឆាំង បានចេញទៅក្រៅប្រទេសតាមអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។ប៉ុន្តែលោកត្រូវបានសមត្ថកិច្ចនគរបាលព្រលានយន្តហោះអន្តរជាតិភ្នំពេញ បង្អាក់ដំណើររយៈពេលជាងមួយម៉ោង ដើម្បីសាកសួរព័ត៌មានផ្សេងៗហើយរួចរាល់ ទើបអនុញ្ញាតឲ្យចាកចេញពីកម្ពុជា៕