មេធាវីចូលបំភ្លឺតុលាការនារសៀលនេះករណីប្តឹងលោក លឺ ឡាយស្រេង
រាជធានីភ្នំពេញ ៖ តាមគម្រោងលោក គី តិច មេធាវីតំណាងដោយ អាណត្តិរបស់សម្តេច ហ៊ុន សែន នឹងចូលបំភ្លឺតុលាការនៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកានេះករណីប្តឹងលោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់ គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលប្រមាថ ព្រះចេស្តាព្រះមហាក្សត្រ និងបរិហាកេរ្តិ៍ជាសាធារណៈ ។
សូមបញ្ជាក់ថា តាមបណ្តឹងរបស់សម្តេច ហ៊ុន សែន គឺប្តឹងឲ្យតុលាការផ្តន្ទាទោសលោក លឺ ឡាយស្រេង តាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ចំនួន ៥០០លានរៀល ៕