ភ្នំពេញ៖ ក្នុងការប្រកួតជម្រុះ រវាងកម្ពុជា នឹងម៉ាកាវ កម្ពុជាទទួលបាន ៣ ទល់ នឹង ០ ដែលនេះជាលទ្ធផលល្អមួយតែគ្រាប់បាល់ទាំង ៣នេះ គ្រាប់ទី១ ទាត់បញ្ចូល នៅនាទី ទី៦៣ ដោយកីឡាករលេខ ១១ ឈ្មោះ ចាន់ វឌ្ឍនាកា គ្រាប់ទី២ នៅនាទី៧៩ ដោយកីឡាករ លេខ ១១ ដដែល និងគ្រាប់ចុងក្រោយ តែត បញ្ចូលទីដោយកីឡាករ លេខ ៩ ឈ្មោះ ឃួន ឡាបូរ៉ាវី ដែលជាប្រធានក្រុម។
គ្រូបង្វឹករបស់ម៉ាកាវគឺលោក Soseph Tam Cao San បាននិយាយថាក្រុមរបស់ចាញ់ប្រៀបកម្ពុជាតាំងពីអាកាសធាតុឡើងទៅ ។ លោកបញ្ជាក់ថាពេលនេះនៅម៉ាកាវសីតុណ្ហភាព ជាង២០អអ្សារ C (ខ្នាតសែលហ្សីស) តែនៅកម្ពុជាជាង៣០អង្សារឯ ណោះ។
ការលេងជម្រុះគឺអនុវត្តន៍តាមរូបមន្តជួបគ្នា ២ ដងគឺធ្វើម្ចាស់ផ្ទះម្ដងម្នាក់ ។ សម្រាប់កម្ពុជាត្រូវជួបប្រកួតជាមួយក្រុមម៉ាកាវដែកម្ពុជាត្រូវធ្វើជា ម្ចាស់ផ្ទះដំបូងដោយត្រូវប្រកួតគ្នានៅថ្ងៃទី ១២មិនា ។ដោយសារតែស្ដាតអូឡាំពិកកំពុងតែជួសជុលនោះស្ដាតចាស់ត្រូវបាន ជ្រើសរើសធ្វើជាកន្លែងជំនួបបឋមនៃការប្រកួតជម្រុះ World Cup រវាងក្រុមកម្ពុជា និងម៉ាកាវ ។
ក្រុមកម្ពុជាបានត្រៀមខ្លួនល្អដែលមុននេះបានលេងឈ្នះក្រុមជម្រើស សឹង្ហបូរី ៣ ទល់ ០។ បន្ទាប់មកទៀតបានលេងឈ្នះក្រុម Naga World ១ ទល់ ០ និង ឈ្នះក្រុមភ្នំពេញក្រោន ២ ទល់ ១ ។ ម៉ាកាវមិនមែនជាប្រទេសមហាអំណាចបាល់ទាត់នោះទេ។
ថ្ងៃទី១៧ ខែមិនា កម្ពុជាទៅលេងលើទឹកដីម៉ាកាវវិញ។ ប្រសិនបើកម្ពុជាបានទទួលជ័យជំនះក្នុងជំនួបដំបូងលើដី របស់ខ្លួននោះកម្ពុជានឹងរៀបចំយុទ្ធសាស្ត្របានល្អសម្រាប់ទៅលេងលើទឹក ដីរបស់គេវិញមិនខាន។
គួរបញ្ជាក់ថាចាប់ពីឆ្នាំ២០០៨មកកម្ពុជាធ្លាប់ប្រកួតជាមួយម៉ា កាវ ៤ លើកហើយដែលក្នុងនោះ ៣ លើកក្រុម កម្ពុជាបានទទួលជ័យជំនះ និង មួយលើកកម្ពុជាចាញ់៕