អន្តរជាតិ៖ កាលពីថ្ងៃម្សិលមិញនេះដ៏ចំណាស់នៃផែ Eastbourne ប្រទេសអង់គ្លេស ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោស ដែលចាប់ផ្ដើមឡើងនៅវេលាម៉ោងប្រហែល ៣ រសៀល (ម៉ោង ៩ យប់នៅកម្ពុជា)។
មន្ត្រីពន្លត់អគ្គីភ័យបានបង្ហោះនៅលើគេហទំព័រខ្លួនថា “ពួកយើងបានទទួលដំណឹងនៅម៉ោង 3:13 ថាមានភ្លើងឆេះតូចមួយ ដែលកើតឡើងនៅលើជញ្ជាំងពិតាននៃអគារមួយ នៅផែ Eastbourne” បន្ទាប់មកអំណាចនៃអគ្គីភ័យក៏មានកាន់តែខ្លាំងក្លាឡើង មិនអាចទប់ស្កាត់បានទាន់ពេលវេលា។
ទោះយ៉ាងណា មិនទាន់មានរបាយការណ៍ជាក់លាក់នៃអ្នករងគ្រោះនៅក្នុងឧប្បត្តិហេតុ នេះនៅឡើយទេ ហើយមូលហេតុពិតប្រាកដនៃអគ្គីភ័យក៏ពុំទាន់ដឹងដែរ។ ផែនេះត្រូវបានបើកឲ្យដំណើរការតាំងពី ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ១៩៧០ ជាទីកន្លែងកម្សាន្តដ៏សំបូរបែប មានកន្លែងសម្រាកផឹកកាហ្វេ បន្ទប់ទទួលទានតែបែបបុរាណ ក្លឹបរាត្រី និងជាទីកន្លែងរៀបអាពាហ៍ពិពាហ៍ដ៏រ៉ូមែនទិកផងដែរ។
អស់រយៈពេលជាងមួយសតវត្សមកនេះ ផែ Eastbourne បានឆ្លងកាត់ព្យុះភ្លៀង អគ្គីភ័យ និងសង្គ្រាមជាច្រើនលើកតែវានៅតែអាចរក្សាទ្រង់ទ្រាយដើម ទើបតែលើកនេះភ្លើងបានលេបត្របាក់អគារធំមួយទាំងស្រុង និងអគារតូចៗជាច្រើន ដែលធ្វើឲ្យប្រជាជនមានការសោកស្ដាយជាខ្លាំង។