ភ្នំពេញ៖ លោក ជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានប្រកាសច្រានចោលការលើកឡើងរបស់លោក សុន ឆ័យ អនុប្រធាន គណៈកម្មការទី២ ដែលបានលើកឡើងថា នៅក្នុងឆ្នាំ២០១៤កន្លងទៅនេះ រដ្ឋសភាបានប្រើប្រាស់ថវិកា អស់ចំនួនប្រមាណ ជាង១១លានដុល្លារអាមេរិក ទៅលើការងារផ្សេងៗ ដែលការចំណាយនេះ គ្មានការត្រួតពិនិត្យត្រឹមត្រូវ ពីអ្នកពាក់ព័ន្ធនៅក្នុងរដ្ឋសភានោះទេ។
ការច្រានចោលរបស់លោក ជាម យៀប ពេលនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែត នៅរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ ដើម្បីឆ្លើយបំភ្លឺស្តីពីការចំណាយនៅក្នុងរដ្ឋសភាជាតិ។
លោក ជាម យៀប បានមានប្រសាសន៍ថា ការលើករបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ គឺជារឿងមិនពិតមិនត្រឹមត្រូវហើយគ្មានភស្តុតាងច្បាស់លាស់ទេ។
លោក ជាម យៀប បានបដិសេធចពោះការលើកោឡើងរបស់លោកស៊ុន ឆ័យ ដែលថា “ការបាត់លុយនៅក្នុងរដ្ឋសភា មានប្រភពធំចំនួន២ ទី១-ការចាយវាយពាក់ព័ន្ធ ទៅនឹង សេវាកម្ម ដែលមានទឹកប្រាក់ប្រហែលជា ១១ ទៅ១២លានដុល្លារ ក្នុងមួយឆ្នាំ។ សេវាកម្មនេះ ប្រើប្រាស់ ដូចជាភ្ញៀវមក ទស្សនាប្រទេស យើងតាមរយៈរដ្ឋសភា ឬក៏បេសសកម្ម របស់រដ្ឋសភាទៅ ក្រៅ ប្រទេសអី ឃើញចាយវាយ ខ្ជះខ្ជាយមែនទែន ១១លានកន្លះ សម្បើមមែនទែន ! អត់មានអ្នកត្រួត ពិនិត្យទេ និងទី២-ការចំណាយទៅលើ ការសាងសង់ និងទិញសម្ភារ”៕