រួមរ័កជាមួយសង្សារមិនទាន់គ្រប់អាយុត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ សមត្ថកិច្ចសមត្ថកិច្ចខណ្ឌមានជ័យ បានចាប់វ៉ៃខ្នោះយុវជនម្នាក់ ដែលបានរួមភេទជាមួយសង្សារ មិនទាន់គ្រប់អាយុ ក្នុងថ្ងៃបុណ្យអុំទូក ហើយត្រូវក្រុមគ្រួសារខាងស្រីប្តឹងឲ្យចាប់ខ្លួន។
ជនសង្ស័យឈ្មោះ សន ឧត្ដម ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួលលូ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ពីបទរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ ប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ផ្ទះសំណាក់ យីហោ៣៤១ ក្នុងរាជធានីភ្នំពេញ ៕