ខេត្តស្ទឹងត្រែង ៖ កម្លាំង PM ខេត្តស្ទឹងត្រែងបានបង្ក្រាបរថយន្តដឹកឈើប្រណីត១គ្រឿង ម៉ាក់កាមរីស្វិត ពណ៌សពាក់ស្លាក់លេខ កណ្ដាល ២A-3449 ដែលបានដឹកឈើប្រណីតប្រភេទធ្នង់ពេញរថយន្ត ចូលមកក្នុងទីរួមខេត្ត រួចបម្រុងបន្ត ទៅកាន់ប្រទេសវៀតណាម ។ ប្រតិបត្តិការបង្ក្រាបនោះធ្វើឡើងនៅចំនុចក្បែរ កាឡាក់ស៊ី សង្កាត់ស្រះឫស្សី នាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
តាមសេចក្ដីរាយការណ៍បញ្ជាក់ថា រថយន្តដឹកឈើប្រណីតខាងលើ បានធ្វើសកម្មភាពដឹកឈើ ចេញពីស្រុកសៀមប៉ាង ស្ទើរតែរាល់យប់ តែមិនមានសមត្ថកិច្ច នៅតាមគោលដៅធ្វើការបង្ក្រាបទាល់តែសោះ បែរជាបណ្ដោយឲ្យរថយន្តដឹកឈើប្រណីត ទាំងនេះ ទៅបានដោយរលូនទៅវិញ។
បច្ចុប្បន្ន ទាំងរថយន្ត និងឈើប្រណីត ត្រូវកម្លាំងអាវុធហត្ថអូសយកមករក្សាទុកនៅបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើកំណត់ហេតុ បញ្ជូនទៅកាន់រដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តទៀត ៕