រាជធានីភ្នំពេញ ៖ លោក ហេង ធារ៉ា ដែលគេស្គាល់ថា ជាប្រធានក្រុមសិល្បៈនៃគណបក្សសង្គ្រោះជាតិ បានប្រកាសលាលែងចេញពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។
លោក ហេង ធារ៉ា តាមរយះលិខិតផ្ទាល់ខ្លួនបានសរសេរថា ខ្ញុំបាទមិននឹកស្មានថា ការតស៊ូដណ្តើមអំណាច តាមរយៈការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្តែក្រោយមកនេះ ខ្ញុំបាទបានឃើញសកម្មភាពជាក់ស្តែង ញុះញង់ ការបំបែកបំបាក់ខ្មែរជាពីរ ដោយលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ សុខចិត្តអោនក្បាលបំរើបរទេស ដើម្បីអំណាច មិនគិតពីភាពមហន្តរាយរបស់ជាតិមាតុភូមិ នេះហើយជាអំពើក្បត់ជាតិ ។
លោក ហេង ធារ៉ា បានបន្តថា លោកបានមើលឃើញថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលមានការអភិវឌ្ឍន៍ក្នុងប្រទេស និងជឿលឿនលើគ្រប់វិស័យ ។ លោក សូមប្រកាសគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ៕