បាត់ដំបង ៖ សត្វព្រៃរាប់រយគីឡូក្រាម ត្រូវបានកងរាជអាហត្ថខេត្តបាត់ដំបងស្ទាក់ចាប់បានដូចជាពស់វែក អណ្តើក កន្ធាយនិងសត្វស្លាបពីក្រុងប៉ោយប៉ែតទៅភ្នុំពេញជាប់អន្ទាក់អាវធហត្ថខេត្តបាត់ដំបងក្រសោបជប់ទាំងតៃកុងព្រូនិងម្ចាស់ប្រាំនាក់ប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើ។ការចាប់រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីរះប៊ុនថាំដឹកសត្វព្រៃនេះធ្វើឡើងកាលពីយប់ម៉ោង០០ និង៣០នាទីថ្ងៃទី១៣វិវិច្ឆិកា២០១៧លើកំណាត់ផ្លូវជាតិលខស្ថិតនៅក្នុងឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោក សូ ឌី ប្រធានមន្ទីរយុត្តិធម៍នៃអាវុធហត្ថខេត្តបាត់ដំបងបានអោយដឹងថាអនុវត្តតាមផែនការណែនាំរបស់នាឧត្តមសនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការអវុធហត្ថលើផ្ទៃប្រទេសលើការបង្ក្រាបបទល្មើសព្រៃឈើនិងសត្វព្រៃនិងតាមបញ្ជាពីលោកឧ្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការអាវុធហត្ថខេត្តសមត្ថកិច្ចរបស់លោកបានប្រិបត្តិការឃាត់រថយន្តក្រុងរបស់ក្រុមហ៊ុន វីរះប៊ុនថាំចំនួន២គ្រឿងពាក់ស្លាកលេខភ្នុំពេញ៣C3901និងមួយគ្រឿងទៀតពាក់ស្លាកលេខកោះកុង3A0492ដែលផ្ទុកទៅដោយសត្វព្រៃរួមមានសត្វអណ្តើករស់ចំនួនបីការុងពីរកេសស្មើ២៤០គីឡូក្រាម, សត្វពស់វែករស់ចំនួនមួយកេសស្មើនិង២៧គីឡូក្រាម, សត្វពស់ចន់ល្មមមួយកេស១៤គីឡូក្រាម, សត្វកន្ធាយរស់បួនកេសស្មើ៩៥,៥គីឡូក្រាម ,សត្វប្រវឹកង៉ាប់មួយកេស៤៦គីឡូក្រាមនិងឃាត់ខ្លួនអ្នកបើកបរនិងព្រូព្រមទាំងម្ចាស់សរុបចំនួន៥នាក់ រួមមមាន៖
១ឈ្មោះ អ៊ឹម សុជា ភេទប្រុសអាយុ៣៥ឆ្នាំមុខបរបើកបរ
២ឈ្មោះប៉ុម សាវុធ ភេទប្រុសអាយុ២៥ឆ្នាំមុខបរបើកបរ
៣ឈ្មោះសឿង រដ្ឋា ភេទប្រុសអាយុ២០ឆ្នាំមុខព្រូឡាន
៤ឈ្មោះសៀងហ៊ុយសុជា ភេទប្រុសអាយុ២០ឆ្នាំមុខព្រូឡាន
៥ឈ្មោះជូ ហន ភេទប្រុសអាយុ៥០ឆ្នាំជាម្ចាស់សត្វព្រៃ។
តាមចំលើយរបស់អ្នកបើកនិងម្ចាស់សត្វបានសាភាពថាសត្វទាំងអស់ដឹកចេញពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យឆ្ពោះទៅរាជធានីភ្នុំពេញហើយកាដឹកនេះបាន២០ជើងមកហើយ។
បច្ចុប្បន្នសត្វព្រៃទាំងអស់បានប្រគល់អោយជំនាញខ័ណ្ណរដ្ឋបាលព្រៃឈើចាត់ការតាមច្បាប់៕