ភ្នំពេញ ៖ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ បានដាក់ភស្តុតាង និងឯកសារសំខាន់ៗ៣បន្ថែមទៀតទៅកាន់តុលាការកំពូល ពាក់ព័ន្ធសំណុំរឿងប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។ នេះបើតាមលោកមេធាវី គី តិច អះអាងថាភស្តុតាងដែល ក្រុមមេធាវីបានដាក់គឺច្បាស់លាស់ ហើយសង្ឃឹមថាឈ្នះក្តី១០០ភាគរយ។
ឯកសារសំខាន់ៗចំនួន៣ដែលក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃលោក គី តិច បានដាក់ទៅតុលាការកំពូលនៅរសៀលថ្ងៃចន្ទ័ទី១៣ ខែវិច្ឆិកានេះរួមមានទី១សេចក្តីថ្លែងការណ៍របស់មេធាវីដែលមានកម្រាស់៦២ទំព័រ ទី២. ឯកសារបញ្ជីរ ឈ្មោះថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិចំនួន១១៧រូបដែលខ្លឹមសារធ្វើការ ស្នើសុំផ្អាកសកម្មភាពនយោបាយចំនួន៥ឆ្នាំស្របតាមច្បាប់ស្តីពីបក្សនយោបាយ ត្រង់មាត្រាទី៤៥ថ្មី។ និងទី៣មេធាវីបានដាក់បន្ថែមភស្តុតាង៤កញ្ចប់ទៀត សរុប ចំនួន២៦កញ្ចប់។ លោក គី តិច បញ្ជាក់ថា ភស្តុតាងទាំងនោះមានជាវីដេអូរូប ភាព ជាសំលេង និងជាលាយលក្ខ័អក្សរដែលក្រុមមេធាវីទទួលបានពីក្រសួង មហាផ្ទៃជាដើមបណ្តឹង។ ភស្តុតាងទាំងនោះមានភាពរឹងមាំ ច្បាស់លាស់ ដូច្នោះ ក្រុមមេធាវីអាចវាយតម្លៃថា ខ្លួននឹងឈ្នះក្តី១០០ភាគរយ ពោលមានន័យថា គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយស្របទៅតាមច្បាប់ស្តីពីគណបក្សនយោ បាយ។
តុលាការកំពូល កាលពីថ្ងៃទី០៩ តុលា បានបង្គាប់ឲ្យប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលកំពុងជាប់ពន្ធនាគារពីបទ “ក្បត់ជាតិ” ដាក់ឯកសារត្រៀមឆ្លើយតបទៅនឹងពាក្យបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី ០៦ តុលា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ក្នុងរយៈពេល២០ថ្ងៃ។ ហើយនៅថ្ងៃអាទិត្យ ទី២៩តុលាចុងសប្តាហ៍នេះ គឺជាថ្ងៃចុងក្រោយនៃឱសានវាទនេះ។ លោក ម៉ៅ មុនីវណ្ណ បានបញ្ជាក់ជំហរថា គណបក្សសង្គ្រោះជាតិមិនបានឲ្យតម្លៃទៅលើបណ្តឹងរបស់ក្រសួងមហាផ្ទៃនោះទេ ហើយមិនត្រឹមតែប៉ុណ្ណោះ គណបក្ស ក៏មិនបានពឹងពាក់មេធាវីដើម្បីការពារក្តីនោះដែរ ដោយទុកឲ្យសំណុំរឿងនេះទៅតាមដំណើរការរបស់វាទៅចុះ។
លោក គី តិច បានចាត់ទុកថាការមិនដាក់មេធាវី និងឯកសារតតាំងគ្នាមកតុលាការកំពូលនាពេលថាគណបក្សសង្គ្រោះជាតិមិនបានធ្វើអ្វីឲ្យត្រូវនឹងច្បាប់ទាល់ តែសោះ។ លោកចង់ឲ្យមានវត្តមានមេធាវី របស់គណបក្សសង្គ្រោះជាតិមកត ទល់គ្នានៅតុលាការ។
គួរបញ្ជាក់ថា ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃដឹកនាំដោយលោក គី តិចបាន ដាក់ពាក្យបណ្តឹងទៅតុលាការកំពូលកាលពីថ្ងៃ ទី០៦ តុលាកន្លងទៅដោយនៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានដាក់នៅតុលាការកំពូល គឺមានកម្មវត្ថុប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា និងស្នើឲ្យតុលាការផ្អាកសិទ្ធិនយោបាយរបស់ថ្នាក់ ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន៥ឆ្នាំ ចំនួន១១៧នាក់ផងដែរ។ តុលាការកំ ពូលនឹងបើកសវនាការលើបណ្តឹងមួយនេះនៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ៕