ជនជាតិព័រទុយកាល់ម្នាក់លង់ទឹកធ្លាក់ភ្នំគូលែនស្លាប់
ខេត្តសៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិព័រទុយកាល់ម្នាក់បានលង់ទឹកស្លាប់ ខណៈទៅលេងកម្សាន្តនៅចំណុចទឹកធ្លាក់ព្រះអង្គធំ (ភ្នំគូលែន) ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ luis filip Da silva teixeira ភេទប្រុស អាយុ៥៤ឆ្នាំ ជាភ្ញៀវទេសចរជនជាតិព័រទុយកាល់ ស្នាក់នៅសណ្ឋាគារឡូទុសប្លង្គ រីសត ភូមិគ្រួស សង្កាត់ស្វាងដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប៕