អឺរ៉ុប ៖ កាលពីថ្ងៃពុធម្សិលមិញសហភាពអឺរ៉ុបបានអំពាវនាវឲ្យមានកិច្ចចរចានៅប្រទេសស៊ីមបាវ៉េ និងអំពាវនាវសុំឲ្យមានដំណោះស្រាយសន្តិភាពចំពោះវិបត្តិដែលបានកើតឡើងទាំងយប់នៅពេលយោធាបានច្បាមយកអំណាច។
មន្ត្រីយោធានៅប្រទេសស៊ីមបាវ៉េបានដណ្ដើមអំណាចកាលពីព្រឹកថ្ងៃពុធដោយនិយាយថា ខ្លួនកំពុងសំដៅកម្ចាត់ក្រុមឧក្រិដ្ឋជននៅជុំវិញប្រធានាធិបតីប្រទេសនេះគឺលោក រ៉ូប៊ឺត មូហ្គាបេ ជាមេដឹកតែមួយគត់ដែលប្រជាពលរដ្ឋនៅប្រទេសនេះបានស្គាល់តាំងពីបានឯករាជរយៈពេល៣៧ឆ្នាំមកនេះ។
មន្ត្រីនាំពាក្យគណៈកម្មការអឺរ៉ុបបាននិយាយប្រាប់ក្រុមអ្នកកាសែតថា មន្ត្រីប្រតិបត្តិនៅសហភាពអឺរ៉ុបមានកង្វល់ពីការវិវឌ្ឍថ្មីៗនេះនៅប្រទេសស៊ីមបាវ៉េ និងបានអំពាវនាវឲ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ជួបជជែកពិភាក្សាគ្នាដោយសន្តិភាព៕