តុលាការកំពូលចាប់ផ្តើមសវនាការលើបណ្តឹងរំលាយបក្សសង្គ្រោះជាតិហើយ
រាជធានីភ្នំពេញ ៖ អត់មានការពន្យារពេលនោះឡើយនៅវេលាម៉ោង៨ និង៤០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូលបានដំណើរការបើកសវនាការជាសាធារណៈលើបណ្តឹង រំលាយបក្សសង្គ្រោះជាតិ ខណៈដែលសវនាការនោះស្ថិតក្រោមវត្តមានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប ។ ជាមួយនោះមេធាវីដើមបណ្តឹងចំនួន៤រូបក៏បានចូលរួមក្នុងសវនាការនេះផងដែរ ។
បើទោះជាក្នុងសវនាការមិនអនុញ្ញាតឲ្យមានការថតរូបភាព និងសំឡេង ប៉ុន្តែមន្ត្រីតុលាការបានថ្លែងឲ្យដឹងថា ដំណើរការជំនុំជម្រះ អាចនឹងប្រើរយៈពេលច្រើន អាចពេញមួយថ្ងៃ ដើម្បីពិនិត្យភស្តុតាងជាច្រើននៅក្នុងសំណុំរឿង។
ដូច្នេះគេអាចនឹងមើលឃើញថា មន្ត្រីតុលាការកំពូលដែល ស្ថិតក្នុងសវនាការគឺជាអ្នកសម្រេចជោគវាសនារបស់គណបក្សសង្គ្រោះជាតិ៕