ឆែកឆេរកន្លែងធ្វើអាជីវកម្ម១កន្លែងសង្ស័យ ជួលកន្លែងស្ទីតយ៉ូផ្តល់ពត៌មានទៅក្រៅប្រទេស
ខេត្តបាត់ដំបង ៖ អាជ្ញាធរក្រុងបាត់ដំបងចុះឆែកឆេរកន្លែងធ្វើអាជីវកម្ម១កន្លែងយីហោ (រតនៈសំនៀង)ស្ថិតនៅភូមិកម្មករ, សង្កាត់ស្វាយប៉ោ,ក្រុងនឹងខេត្តបាត់ដំបង ដែលសង្ស័យថា បានជួលកន្លែងស្ទីតយ៉ូលួចធ្វើព័ត៌មានទៅខាងក្រៅប្រទេស ខណៈដែលការចុះឆែកឆេរនេះធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១១ និង៣០នាទី ដែលដឹកនាំដោយកម្លាំអយ្យកាអមសាលាដំបូងខេត្ត។
តាមសម្តីម្ចាស់ទីតាំងបានប្រាប់ថា មិនការជួលអោយបុគ្គលណាម្នាក់មកលួចជួលធ្វើព័ត៌មានដូចការសង្ស័យនោះឡើយ គឺមានតែអតិថិជនមកច្រៀងជាលក្ខណៈឯកជន និងជាលក្ខណៈគ្រួសារទេ ហើយការបើកអាជីវកម្មនេះក៏មានអាជ្ញាប័ណ្ណ និងការទទួលស្គាល់ពីក្រសួងជាយូរឆ្នាំមកហើយដែរ៕