កូរ៉េខាងត្បូង ៖ ការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៥.៤ រិចទ័របានវាយប្រហារភាគនិរតីប្រទេសកូរ៉េខាងត្បូងកាលពីរសៀលថ្ងៃពុធដែលជាការរញ្ជួយដីដ៏មានឥទ្ធិពលបំផុតទីពីរនៅលើកំណត់ត្រានៅក្នុងប្រទេសដែលកម្រមានការរញ្ជួយខ្លាំង ។
រដ្ឋបាលឧតុនិយមកូរ៉េបាននិយាយថា ការរញ្ជួយដីដែលត្រូវបានគេដឹងនៅទូទាំងប្រទេសរួមទាំងនៅទីក្រុងសេអ៊ូលផងនោះបានវាយប្រហារនៅជម្រៅរាក់ដែលមានចំងាយប្រាំបួនគីឡូម៉ែត្រនៅជិតទីក្រុងឧស្សាហកម្ម Pohang នៅម៉ោងប្រហែល ២ និង ៣០ នាទីរសៀល ខណៈដែលឧបទ្វីបកូរ៉េកម្រមានការព្រួយបារម្ភអំពីការរញ្ជួយដីនេះនោះទេ ។
ប៉ុន្តែសកម្មភាពរញ្ជួយត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីព្រោះការកើនឡើងសកម្មភាពជាញឹកញាប់ជាការបង្ហាញដំបូងថាកូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរ ។
ទីក្រុងកំពង់ផែ Pohang របស់កូរ៉េខាងត្បូងគឺជាទីស្នាក់ការធំរបស់ក្រុមហ៊ុន Posco ដែលជាក្រុមហ៊ុនផលិតដែកថែបធំបំផុតទីបួនរបស់ពិភពលោក ។រូបថត និងខ្សែវីដេអូដែលត្រូវបានផ្ញើទៅស្ថានីយទូរទស្សន៍ក្នុងស្រុកបានបង្ហាញពីជញ្ជាំង និងគ្រឿងសង្ហារឹមរលំបាក់នៅក្នុងផ្ទះរបស់មនុស្ស ។
ទីភ្នាក់ងាររ៉េអាក់ទ័រនុយក្លេអ៊ែរក្នុងស្រុកបានដំណើរការដោយគ្មានការរំខាន ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាបដោយលើកឡើងពីមន្ត្រីនៅក្រុមហ៊ុន Korea Hydro និង Nuclear Power ។
សូមបញ្ជាក់ថា ការរញ្ជួយដីភាគច្រើនបានកត់ត្រានៅភាគខាងត្បូងគឺការរញ្ជួយកម្រិត ៥.៨ រ៉ិចទ័រដែលបានវាយប្រហារលើទីក្រុង Gyeongju ភាគអាគ្នេយ៍កាលពីខែកញ្ញាឆ្នាំមុន ៕