ភ្លៀងនឹងបន្តតាមបណ្ដារាជធានី-ខេត្តនានាចាប់ពីថ្ងៃទី១៩-២១ វិច្ឆិកា
រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានតាមដានស្ថានភាពអាកាធាតុរួចមក ឃើញថា នៅក្នុងសមុទ្រចិនខាងត្បូង មានសម្ពាធទាមសកម្មមួយបាននឹងកំពុងធ្វើដំណើរមកភាគខាងលិច។ សម្ពាធទាបសកម្មនេះនឹងបន្តវិវត្តទៅជាវិសម្ពាធ ហើយនឹងបន្តដំណើរដល់តំបន់ដីសណ្ដរទន្លេមេគង្គ ដែលបង្កឲ្យ មានភ្លៀងនឹងបន្តធ្លាក់នៅតាមបណ្តារាជធានី-ខេត្តនានា ក្នុងនោះ រាជធានី-ខេត្តមួយចំនួន នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី ១៩-២១ វិច្ឆិកា ២០១៧៕