ខេត្តកំពង់ចាម ៖ ឯកឧត្តម គួច ចំរើន អនុប្រធាន គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម សម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំផ្អាវ និង សំណេះសំណាលជាមួយ ក្រុមការងារស្រុកបាធាយនិងប្រជាពលរដ្ឋចូលរួមជាង១ពាន់នាក់ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំផ្អាវ ឯកឧត្តម មានប្រសាសន៍ ទៅកាន់បងប្អូនប្រជាពលរដ្ឋ ថា ប្រទេស មានសុខសន្តិភាព រីកចំរើនដល់សព្វថ្ងៃនេះ ដោយគុណបំណាច់ របស់គណៈបក្សប្រជាជនកម្ពុជា ជាពិសេស គឺសម្តេច តេជោ ហ៊ុន សែន ផ្តើមកសាងដោយ ឯកឧត្តម គួច ចំរើន និងលោកជំទាវ ចំនួន២០.៩៨៥ដុល្លារលោកជី ប៊ុន ថន និងអ្នកស្រី ផ្តល់ទីតាំងសាងសង់ មានទំហំ៥២៥ម៉ែត្រការ៉េ
លោកឧកញ៉ា ទី សុភាព និងលោកជំទាវ ចំនួន២៥០០ដុល្លារ ឧកញ៉ា ស្រី ចាន់ ថន ចំនួន១០០០ នៅក្នងឱកាសនោះ ឯកឧត្តម គួច ចំ រើន បានថ្លែងអំណរអគុណដល់បងប្អូនទាំងអស់បានចូលរួមថវិកាផ្ទល់ខ្លួនដើម្បីរួមចំណែក ក៏សាងទីស្នាក់គណៈបក្សប្រជាជនកម្ពុជា ឃុំផ្អាវ ស្រុកបាធាយយើងនេះ៕