​ឆេះ​ផ្ទះ​ជួល​សម្រាប់​កម្មករ​ចំណាកស្រុក​នៅ​ចិន​ស្លាប់​មនុស្ស​១៩​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2017 ក+ ក-

ប៉េកាំង ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ​របស់​ចិន​បាន​រាយការណ៍​ពីថ្ងៃ​អាទិត្យ​ថា គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅផ្ទះ​ល្វែង​ជួល​មួយចំនួន​នៅ​ភាគខាងត្បូង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ដោយបាន​សម្លាប់​មនុស្ស​ចំនួន​១៩​នាក់ និង​ចំនួន​៨​នាក់​ទៀត​រងរបួស​។​
​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​បាន​និយាយថា ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ប្រើ​រយៈពេល​៣​ម៉ោង​ដើម្បី​គ្រប់គ្រង​អគ្គិភ័យ​នេះ​។ លំនៅឋាន​នេះ​ភាគច្រើន​ត្រូវបាន​ជួល​ក្នុង​តម្លៃថោក​ឲ្យ​កម្មករ​ចំណាកស្រុក​ដែល​បាន​ប្រើ​កម្លាំង​ពលកម្ម​ខ្លាំង​តែ​ទទួលបាន​ប្រាក់បៀវត្សរ៍​ទាប​នៅក្នុង​ទីក្រុង​ប៉េកាំង​។​
​ទោះយ៉ាងណា​មកដល់ពេលនេះ គេ​មិនទាន់មាន​ព័ត៌មាន​ណាមួយ​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ​នៅឡើយ​ទេ​៕