លោក​សុខ សេរី អតីត​អ្នកយកព័ត៌ មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ទទួលមរណ ភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2015 ក+ ក-

ភ្នំពេញ​៖ លោក​សុខ សេរី អ្នកយកព័ត៌ មាន​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ និង​ជា​អតីត​អ្នកយកព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី បានទទួល​មរណភាព កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៥ ដោយ​រោគ​ប្រចាំកាយ​។​
​លោក​សុខ សេរី មាន​ជំងឺ​សួត​ប្រចាំកាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ មុនពេល​ទទួល មរណ ភាព លោក​សេរី ដែលមាន​អាយុ​៤៣​ឆ្នាំ បាន​ចូល​សម្រាក​នៅ​មន្ទីរ​ដោយ​សង្គ្រោះបន្ទាន់​ផងដែរ​។ សព​លោក​សេរី កំពុង​តម្កល់​នៅ​វត្ត​ឧត្តរា​វ​តី ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​។​

មិត្ត​រួម​អាជីព នៅ​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ បាន​ប្រាប់ថា លោក​សុខ សេរី មាន​ជំងឺ​បេះដូង និង​ជំងឺ​សួត ហើយ​ជំងឺ​របស់លោក បានចាប់ផ្តើម​ធ្ងន់ធ្ងរ ប្រហែល​ជាមួយ​សប្តាហ៍​ទៅ ១០​ថ្ងៃ​មកហើយ​។ លោក សុខ សេរី បាន​ផ្អាក​ការងារ នៅ​

ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ប្រហែលជា ៧​ថ្ងៃ​មកហើយ​។ លោក​សេរី បាន​ចូលមក​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ ប្រហែល​ជាង​មួយ​សប្តាហ៍ មកហើយ​។​
​សូមបញ្ជាក់ថា លោក​សុខ សេរី ធ្លាប់​បំរើកា​រងារ​ជា​អ្នកយកព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ជាង ១០​ឆ្នាំ​៕

NjdhMjFiND