តុលាការកំពូលគ្រោងជំនុំជម្រះក្តីលោក ហេង ពៅ នៅចុងខែវិច្ឆិកានេះ
រាជធានីភ្នំពេញ ៖ តុលាការកំពូល គ្រោងនឹងជំនុំជម្រះក្តីលោកហេង ពៅ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធសំណុំរឿងប៉ុនប៉ងបាញ់សម្លាប់ឧកញ៉ាថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព កាលពីឆ្នាំ១៩៩៨កន្លងទៅ ។
សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍កន្លងទៅបានសម្រេចផ្តន្ទាទោសក្រុមលោក ហេង ពៅ , លោក លី រ៉ាស៊ី និងលោក ផេង ផៃ ដាក់ពន្ធនាគារចន្លោះពី១៦ឆ្នាំទៅ១៨ឆ្នាំនិងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងរាប់ម៉ឺនដុល្លារអាមេរិក ក្រោមបទចោទ ប៉ុនប៉ងសមគំនិតឃាតកម្មគិតទុកជាមុន ៕