គ​.​ជ​.​ប បង្ហាញ​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​ដែល​នឹង​ចូលកាន់​អាសនៈ​ទំនេរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជូន​បញ្ជី​ឈ្មោះ​លើក​ទី​១ នៃ​បេក្ខជន​តំណាងរាស្ត្រ​មកពី​គណបក្ស​នានា ទៅកាន់​រដ្ឋសភា​រួចហើយ​កាលពី​ម្សិលមិញ​ដើម្បី​កាន់​អាសនៈ​ដែល​ទំនេរ​នៅក្នុង​រដ្ឋសភា​។​
គ​.​ជ​.​ប បាន​បញ្ជាក់ថា ចំនួន​អាសនៈ​៥៥​នេះ ត្រូវបាន​បែងចែក​ដូចខាងក្រោម​៖
១. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន ៤១​អាសនៈ​
២. គណបក្ស​សញ្ជាតិ​កម្ពុជា​ទទួលបាន ២​អាសនៈ​
៣. គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ១​អាសនៈ​
៤. គណបក្ស​ខ្មែរ​ឈប់​ក្រ ៥​អាសនៈ​
៥. គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៦​អាសនៈ​។​
​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​បានប្រកាស​មិន​ទទួលយក​ចំណែក​អាសនៈ​នេះ​ទេ​។ ដោយឡែក​គ​.​ជ​.​ប កំពុងតែបន្ត​នីតិវិធី​បែក​ចែក​អាសនៈ​ទំនេរ ដែល​សល់​ពី​គណបក្ស​ទាំងពីរ​នេះ ទៅឱ្យ​គណបក្ស​ផ្សេងៗ​៤​ទៀត ដែល​ទទួលយក​។​
ខាងក្រោម​នេះ ជា​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​៤៤​រូប មកពី​គណបក្ស​ចំនួន​៣ ដែល​យល់ព្រម​ទទួលយក​អាសនៈ​ទំនេរ​ក្នុង​រដ្ឋសភា ក្នុងនោះ​មាន​៖
១. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៤១​អាសនៈ​
២. គណបក្ស​សញ្ជាតិ​កម្ពុជា​ទទួលបាន ២​អាសនៈ​
៣. គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ១​អាសនៈ​៖