ស្ត្រីម្នាក់ត្រូវគេវាយសម្លាប់ក្នុងផ្ទះនៅបូរីសន្តិភាព សង្ស័យករណីប្លន់
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះ កាលពីរសៀលម្សិលមិញ ដោយសារគេវាយសម្លាប់នឹងអង្រែ នៅបូរីសន្តិភាព ផ្ទះលេខA5-12 ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ជនរងគ្រោះមានឈ្មោះ លេង មុំ អាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះខាងលើ ស្រុកកំណើតភូមិបឹងស ឃុំឫស្សីស្រុក ស្រុកពាមជ ។
តាមការធ្វើកោសល្យវិច្ច័យសមត្ថកិច្ចរកឃើញថា ជាករណីវាយប្លន់សម្លាប់ ព្រោះក្បាលជនរងគ្រោះបែក ។ ចំណែកកន្លែងកើតហេតុមានបន្សល់វត្ថុតាង អង្រែបុកគ្រឿង១ សក់ជ្រុះមួយចំនួនក្បែអង្រែបុកគ្រឿង ស្នាមឈាមមួយកន្លែង និងទូរឈើ មានស្នាមរើកកាយ។ចំពោះសម្ភារៈបាត់បង់ រួមមាន៖ ទូរសព្ទ័ដៃ១គ្រឿង ម៉ាក OPPO ខ្សែកមាស១ខ្សែ កាបូប១ និងលុយមួយចំនួន ៕